ខេត្តកែបចូលរួមការពារទប់ស្កាត់ជំងឺកូវីដ១៩ផង និងទទួលស្វាគមន៍ទេសចរមកពីគ្រប់ទិសទីផង
ក្នុងរយៈពេលឈប់សម្រាករយៈពេលវែងនេះ អាជ្ញាធរខេត្តកែប មន្ទីរជំនាញ និងកម្លាំងសមត្ថកិច្ចជុំវិញខេត្ត បានរួមសហការគ្នាក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងសុខាភិបាលស្តីពីការការពារទប់ស្កាត់ជំងឺកូវីដ១៩ និងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅគ្រប់អាជីវកម្ម និងសេវាកម្មទេសចរណ៍ទាំងអស់ សំដៅធ្វើឲ្យដំណើរកម្សាន្ត និងការសម្រាកលំហែកម្សាន្តរបស់ប្រជាពលរដ្ឋ ទេសចរជាតិ និងទេសចរបរទេស ប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយ។