ខេត្តកំពង់ចាមគឺជាទឹកដីដ៏ចំណាស់មួយមានស្លាកស្នាមប្រវត្តិសាស្រ្តសម័យមុនអង្គរ និងសម័យក្រោយមកទៀតដ៏ច្រើនសន្ធឹកសន្ធាប់
ខេត្តកំពង់ចាម គឺជាខេត្តនៃប្រទេសកម្ពុជាដែលស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គដែលមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ឆ្នាំងនៅខាងលិច ខេត្តកំពង់ធំ និងខេត្តក្រចេះនៅខាងជើង ត្បូងឃ្មុំនៅខាងកើត និង ព្រៃវែង និង កណ្ដាលនៅខាងត្បូង។ ផ្ទៃដីទាំងអស់នៅខាងលិច
នៃទន្លេមេគង្គនៅតែជាកំពង់ចាមដដែល ដោយផ្ទៃដីនៅខាងកើតទន្លេបានក្លាយជាខេត្តត្បូងឃ្មុំ។
សូមទស្សនាទេសភាពពីលេីអាកាសនៃខេត្តកំពង់ចាម ដែលផលិតដោយលោក ឌីន ដាឡែត (Daze)។