ខេត្តកំពតបានទទួលស្វាគមន៍ទេសចរជាតិ និងទេសចរណ៍បរទេសប្រមាណជាង ២មុឺននាក់ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២០
(ខេត្តកំពត)៖ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២០ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត គឺមានភ្ញៀវទេសចរសរុបចំនួន ២០៤៧០នាក់ ក្នុងនោះទេសចរជាតិ ២០៣៩០នាក់ និងទេសចរបរទេស ៨០នាក់។
ក្រុមការងារមន្ទីរទេសចរណ៏ខេត្តបានបន្តចុះត្រួតពិនិត្យតាមគោលដៅ និងសេវាកម្មទេសចរណ៏នានា ដើម្បីជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដែលក្រសួងទេសចរណ៏បានដាក់ចុះក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាមួយនឹងសកម្មភាពពង្រឹងគុណភាពសេវាកម្ម និង ផលិតផលទេសចរណ៏។
សេវាស្នាក់នៅ មានភ្ញៀវកក់បន្ទប់ប្រមាណ ៨៥% ហើយសភាពការណ៏ទូទៅនៅតាមគោលដៅ និងសេវាកម្មទេសចរណ៏ បានដំណើរការទៅដោយពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សំគាល់ឡើយ៕