ខេត្តក្រចេះរៀបចំសិក្ខាសាលាថ្នាក់ខេត្តស្តីពី “ការអភិវឌ្ឍសត្វផ្សោតទន្លេមេគង្គ ដើម្បីអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព” នាឱកាសទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩
ខេត្តក្រចេះរៀបចំសិក្ខាសាលាថ្នាក់ខេត្តស្តីពី “ការអភិវឌ្ឍសត្វផ្សោតទន្លេមេគង្គ ដើម្បីអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព” នាឱកាសទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩
(ខេត្តក្រចេះ)៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ រដ្ឋបាលជលផល និងអង្គការ WWF បានសហការរៀបចំសិក្ខាសាលាថ្នាក់ខេត្ត ស្តីពី "ការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដើម្បីការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តរភាព" ដោយមានការចូលរួមជាគណៈអធិបតីពីឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អនុប្រធានរដ្ឋបាលជលផលកម្ពុជា ឯកឧត្តមអភិបាលរងខេត្ត តំណាងអង្គការ WWF និងភាគីពាក់ព័ន្ធប្រមាណ ២០០រូប នៅសាលប្រជុំសាកលវិទ្យាល័យក្រចេះ។
ដិក្ខាសាលានេះមានគោលបំណងដើម្បីចែករំលែកបទពិសោធន៍នៃការអភិរក្សសត្វផ្សោតទន្លេមេគង្គ បញ្ហាប្រឈមនានា និងប្រមូលធាតុចូលថ្មីៗបន្ថែមទៀតសម្រាប់មន្ទីរទេសចរណ៍ខេត្ត និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ក្នុងការកំណត់ទិសដៅ និងយន្តការផ្សេងៗក្នុងការរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ខេត្ត សំដៅទាក់ទាញទេសចរជាតិ-អន្តរជាតិ ដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន ស្របតាមគោនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
អង្គសិក្ខាសាលាក៏បានស្តាប់នូវការចែករំលែកបទពិសោធន៍តាមរយៈកិច្ចពិភាក្សារបស់វាគ្មិនកិត្តិយសដែលមានសមាសភាពមកពីរដ្ឋបាលជលផល មន្ទីរទេសចរណ៍ខេត្តក្រចេះនិងស្ទឹងត្រែង តំណាងអង្គការ CRDT និង WWF និងសហគមន៍នេសាទ ដែលជាប្រជាជនមូលដ្ឋានចូលរួមក្នុងកិច្ចការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងទស្សនៈទានថ្មីៗលើជីវៈសាស្ត្រសត្វផ្សោត ការអភិរក្ស និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍គន្លឺះសំខាន់ៗសម្រាប់ការអនុវត្តបន្តរួមមាន៖
១. មន្ទីរទេសចរណ៍ ត្រូវសហការជាមួយភាគី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការកសាងផែនការមេអភិវឌ្ឍរមណីយដ្ឋានអន្លង់ផ្សោតកាំពី ឲ្យក្លាយជារមណីយដ្ឋានស្តង់ដាល្អប្រសើរស្របតាមស្តង់ដារមណីដា្ឋនស្អាតដែលក្រសួងទេសចរណ៍បានដាក់ចុះ។
២. បន្តការយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសារ:សំខាន់នៃការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងវិស័យទេសចរណ៍ដល់យុវជន និងបងប្អូនប្រជាពលរដ្ឋជុំវិញខេត្ត។
៣. ជំរុញ និងផ្តួចផ្តើមក្នុងការរៀបចំឲ្យប្រសើរឡើងដល់គោលការណ៍ និងយន្តការនៃការគ្រប់គ្រងសំណល់រឹងរាវ និងប្រព័ន្ធរំដោះទឹកស្អុយនៅតាមតំបន់ទេសចរណ៍ដែលមានសត្វផ្សោតកំពុង់រស់នៅ។
៤. សិក្សាផលប៉ះពាល់សង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន ដែលបណ្តាលមកពីសកម្មភាពនៃការអភិវឌ្ឍផ្សេងៗនៅក្នុងតំបន់ទេសចរណ៍ដែលមានសត្វផ្សោតកំពុង់រស់នៅ៕