ខេត្តស្ទឹងត្រែងបានផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មចំនួនសរុប ១២០ទីតាំង នៃចំនួនសរុប ១៤០ទីតាំង
ខេត្តស្ទឹងត្រែងបានផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មចំនួនសរុប ១២០ទីតាំង នៃចំនួនសរុប ១៤០ទីតាំង ស្មើរនឹង ៨៤% បានប្រគល់ឡាបិលវិធានសុវត្ថិភាពចំនួន ១០ទីតាំង អាជីវកម្ម KTV និងបៀរហ្គាឌិនចំនួន ១១ទីតាំង បានបិទ/ផ្អាក និងម៉ាស្សាសុខភាព ចំនួន ១២ទីតាំង បានបិទ/ផ្អាក។ នេះជារបាយការណ៍បូកសរុបការងារប្រចាំត្រីមាសទី១ របស់អនុក្រុមការងារទី១១ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (ជំហានទី១) តាមរយៈកិច្ចប្រជុំ Zoom Meeting នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយ ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ កែវ សារឿន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ កិច្ចប្រជុំក៏បានណែនាំពីច្បាប់ បទដ្ឋានគតិយុត្តិ និងការណែនាំថ្មីៗរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីបន្តជំរុញការងារវិធានសុវត្ថិភាពអោយកាន់តែមានប្រសិទ្ធភាព ជាពិសេសការត្រៀមខ្លួនក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ថ្ងៃទី១៥-១៦ ខែមេសា ឆ្នាំ២០២១ខាងមុខ។