គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានរៀបចំកិច្ចប្រជុំស្តីពី” ការត្រៀមរៀបចំទិវាជាតិទីក្រុងស្អាតលេីកទី០៧ នាថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៩ខាងមុខ”
កាលពីព្រឹកថ្ងៃចន្ទ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានរៀបចំកិច្ចប្រជុំស្តីពី” ការត្រៀមរៀបចំទិវាជាតិទីក្រុងស្អាតលេីកទី០៧ នាថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៩ខាងមុខ” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទី ក្រុងស្អាត ដោយមានការចូលរួមពីសមាជិក សមាជិការនៃគណកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត និងអភិបាលនៃគណៈអភិបា លរាជធានី ខេត្ត ផ្តោតលេីរបៀបវារៈសំខាន់ៗ ៖
ទី១ ត្រៀមទិវាជាតិទីក្រុងស្អាតលេីកទី៧ ក្រោមប្រធានបទ “ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ” ក្នុងនោះបង្កេីតកម្មវិធីសម្អាតអចិន្ត្រៃយ៍តាមរយះប្រព័ន្ធ Platform Online អនុញ្ញតឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិអាចស្នើសុំកម្មវិធីសម្អាតតាមក្រុង/ខណ្ឌបេក្ខភាពប្រឡងប្រណាំងទីក្រុងស្អាតតាមរយៈគេហទំព័រ www.cambodiacleanup.com
ទី២ អនុម័តលើលទ្ធផលបឋមជ័យលាភីរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ដេីម្បីគោរពជូនរាជរដ្ឋាភិបាលកម្ពុជាពិនិត្យ និងសម្រេចជាចុងក្រោយ។
ទី៣ ការវាយតម្លៃបង្គន់សាធារណៈកម្ពុជាលេីកទី០១។
ទី៤ ឯកភាពលទ្ធផលលេីការវាយតម្លៃទីក្រុងស្អាតដែលមានពិធីបុណ្យឆ្លងឆ្នាំស្អាតជាងគេបំផុត Best Countdown City of the Year
ទី៥ គាំទ្រ និងអនុម័តសេចក្តីព្រាងស្តង់ដាវិថីម្ហូបអាហារ (Food Street) និងស្តង់ដាចំណាត់ថ្នាក់តូបលក់ម្ហូបអាហារ (Street Food) ។