«ជីផាត» ជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីអារ៉ែង
«ជីផាត» ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ហើយវាត្រូវបានវាតម្លៃជាតំបន់អេកូទេស ចរណ៍ដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីអារ៉ែង។
តំបន់អូកូទេសចរណ៍ «ជីផាត» មានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន មានដូចផ្នូរបុរាណមានអាយុកាលប្រមាណ ៥០០ឆ្នាំ, ពាងបុរាណ, មើលថ្ងៃលិចពីកំពូលភ្នំ, លេងទឹកជ្រោះដ៏ស្រស់ស្អាត, ចាក់បង្កងពេលរាត្រី, មើលអំពិលបំពែក, ជិះទូកកម្សាន្តតាមដៃ សមុទ្រជាដើម។
ដើម្បីបានជ្រាបច្បាស់ថា តំបន់អេកូទេសចរណ៍ «ជីផាត» មានការទាក់ទាញយ៉ាងណានោះ សូមស្តាប់ការបញ្ជាក់របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។