ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ មានរៀបចំវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលស្តង់ដារង្វាន់អ្នកជំនាញទេសចរណ៍គំរូក្នុងឧស្សាហកម្មទេសចរណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងមានចូលរួមពីសំណាក់មន្ត្រីមន្ទីរទេសចរណ៍ទាំង២៥ រាជធានី ខេត្ត តំណាងប្រតិបត្តិករទេសចរណ៍ និងសមគមន៍ឧស្សាហកម្មទេសចរណ៍ អ្នកជំនាញដែលជាសមាជិកបណ្តាញអ្នកជំនាញ ដែលបានចូលរួមជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលនេះ សរុបប្រមាណ ៦០ នាក់។
វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោល ស្តង់ដារង្វាន់អ្នកជំនាញទេសចរណ៍ គំរូក្នុងឧស្សាហកម្មទេសចរណ៍ ដែលធ្វើការបណ្តុះប ណ្តាលដោយផ្ទាល់ពី សំណាក់លោកប្រធាននាយកដ្ឋានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍ដោយផ្ទាល់នេះ បានផ្តល់ការ ពន្យល់លំអិតអំពីដំណើរការ និងនីតិវិធីនៅក្នុងការចូលរួមប្រឡងប្រណាំងអ្នកជំនាញទេសចរណ៍គំរូក្នុងឧស្សាហកម្មទេសចរណ៍ ក៏ ដូចជាវិធីសាស្ត្រ និងរបៀបក្នុងការវាយតម្លៃ និងដាក់ពិន្ធុដល់បេក្ខជនដែលចូលរួមប្រឡងប្រណាំងនេះ ជាពិសេស ក៏មានការអ នុវត្តសាកល្បងវាយតម្លៃដោយផ្ទាល់ផងដែរនៅក្នុងវគ្គបណ្តុះបណ្តាលនេះ។ សិក្ខាកាមដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាជនបង្គោលក្នុងការចូលរួមធ្វើការវាយតម្លៃ និងជ្រើសរើសបេក្ខជនជម្រុះនៅតាមបណ្តារាជធានី ខេត្តសម្រាប់គាំទ្រដល់ការ ជំរុញអនុវត្តស្តង់ដារង្វាន់អ្នកជំនាញទេសចរណ៍គំរូក្នុងឧស្សាហកម្មទេសចរណ៍ ក៏ដូចជាគាំទ្រដល់ចលនាប្រឡងប្រណាំងអ្នក ជំ នាញទេសចរណ៍គំរូក្នុងឧស្សាហកម្មទេសចរណ៍ប្រចាំឆ្នាំ។
គួររំលឹកថាកន្លងទៅនេះ ក្រសួងទេសចរណ៍បានប្រកាសជូនដំណឹងផងដែរដល់អ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់អំពី ការប្រឡងប្រណាំងអ្នកជំនាញទេសចរណ៍គំរូក្នុងឧស្សាហកម្មទេសចរណ៍ប្រចាំឆ្នាំ២០១៩ លើកទី១ លើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងផ្នែកការិយាល័យជួរមុខ។