“ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”
ដើម្បីចូលរួមចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” សំដៅជំរុញ និងពង្រឹងការរៀបចំ និងគុណភាពសេវាកម្មបង្គន់សាធារណៈកម្ពុជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយបរិស្ថានស្អាត អនាម័យ ផាសុកភាព និងជាទីពេញចិត្តរបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញនូវចលនាប្រឡងប្រណាំង “បង្គន់សាធារណៈកម្ពុជា” លើកទី១ ដែលតម្រូវឱ្យ គ្រប់បេក្ខភាពបង្គន់សាធារណៈដែលគ្រប់គ្រងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ (បង្គន់នៅតាមទីកន្លែងសាធារណៈ សួនច្បារ ដងផ្លូវ ផ្សាររដ្ឋ ចំណតរថយន្ដសាធារណៈ...) និងបង្គន់សាធារណៈដែលគ្រប់គ្រងដោយឯកជន (បង្គន់នៅតាមផ្សារទំនើប ចំណតរថយន្ដឯកជន ស្ថានីយ៍ប្រេងឥន្ទនៈ និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ដែលប្រើប្រាស់ដោយសាធារណជន ឬ ភ្ញៀវទេសចរ) ចូលរួមឲ្យបានសកម្ម។
អាស្រ័យហេតុនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមជូនដំណឹងដល់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងអ្នកគ្រប់គ្រងបង្គន់សាធារណៈទាំងអស់ អាចចូលរួមចលនាប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជា លើកទី១ ដោយគ្រាន់តែចុះឈ្មោះតាមរយៈ៖ http://pt.cambodiacleanup.com/owner/create