តំបន់ទឹកធ្លាក់ អូរគគី
តំបន់ទឹកធ្លាក់ អូរគគី
ភ្ញៀវទេសចរអាចធ្វើដំណើរត្រឹមតែជាង២ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤ ដល់ត្រង់ចំណុចនៃចន្លោះចន្លោះ ពី គីឡូម៉ែត្រ លេខ ១០៦ និង ១០៧ ជិតតំបន់ពេជ្រនិល បត់ឆ្វេងពីផ្លូវជាតិចង្ងាយ500ម៉ែត្រ ទុកឡាន ដើឡើងប្រហែល 200ម៉ែត្រ #ទឹកធ្លាក់អូរគគី។
សម្រស់ធម្មជាតិទឹកជ្រោះនៅខេត្តកំពង់ស្ពឺនេះ ជាកន្លែងដែលភ្ញៀវទេសចរតែងតែទៅកំសាន្តនារដូវវស្សា សម្លេងទឹកជ្រោះអមដោយសម្រស់ធម្មជាតិស្រស់ស្អាតអាចធ្វើអោយលោកអ្នកបំភ្លេចនូវទុកកង្វល់ដែលមានពេញមួយសប្តាហ៍។
សូមអោយដំណើរកំសាន្តនាថ្ងៃអាទិត្យនេះជាមួយក្រុមគ្រួសារ មិត្តភ័ក្ដិ ប្រកបដោយសេចក្តីសុខ សុវត្ថិភាព និងភាពរីករាយ។