ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍អាស៊ានបូក៣ និងអាស៊ាន-ឥណ្ឌា ដាក់ចុះផែនការសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែម

(សៀមរាប)៖ ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍អាស៊ានបូក៣ រួមមាន៖ ចិន ជប៉ុន និងកូរ៉េ លើកទី៣៥ និងក្រុមការងារស្ថាប័នទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី២២ បានដាក់ចុះផែនការសកម្មភាពមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នាបន្ថែមទៀត។

ការឯកភាពគ្នាដាក់ចេញផែនការសកម្មភាពនេះ ធ្វើឡើងក្នុងកិច្ចប្រជុំនៃស្ថាប័នទេសចរណ៍អាស៊ានបូក៣ និងស្ថាប័នទេសចរណ៍អាស៊ាន-ឥណ្ឌា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។


ក្នុងនាមជាម្ចាស់ផ្ទះ ក្រសួងទេសចរណ៍កម្ពុជា បានអបអរសាទរនូវកំណើនទេសចរពីប្រទេសបូក៣ និងឥណ្ឌា។


ឆ្លៀតឱកាសឆ្នាំ២០១៩ ដែលជាឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ឌាផងនោះ ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍អាស៊ាន-ឥណ្ឌា បានជំរុញសកម្មភាពសហប្រតិបត្តិការបន្ថែមទៀត។ ប្រទេសឥណ្ឌាក៏បានអញ្ជើញកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍អាស៊ាន-ឥណ្ឌា Movie Festival ផងដែរ។

កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងអាស៊ានបូក៣ និងអាស៊ាន-ឥណ្ឌា នាពេលខាងមុខ នឹងផ្ដោតលើ៖
* ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដូចជា ការចូលរួមតាំងពិព័រណ៍របស់អាស៊ាន នៅប្រទេសបូក៣ និងឥណ្ឌា។
* ការរៀបចំសន្និសីទយុវជនអាស៊ានបូក៣។
* ការបណ្តុះបណ្តាលធនធានមនុស្សផ្តល់ដោយប្រទេសបូក៣ ដល់សមាជិកអាកស៊ានជាដើម។


លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអ្តរជាតិ ក្រសួងទេសចរណ៍ បានឆ្លៀតឱកាសអរគុណដល់ប្រទេសចិន ជប៉ុន កូរ៉េ និងឥណ្ឌា ដែលកន្លងមកបានផ្តល់ការគាំទ្រដល់កម្ពុជា លើការអភិវឌ្ឍធនធានមនុស្ស ការផ្សព្វផ្សាយទេសចរណ៍កម្ពុជា លើទីផ្សារទាំង៤ និងបានអញ្ជើញប្រទេសអាស៊ានបូក៣ និងឥណ្ឌា ចូលរួមព្រឹត្តិការណ៍នានានៅកម្ពុជា នាពេលខាងមុខ មានដូចជាពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា (CTM) វេទិកាវិនិយោគទេសសចរណ៍លើកទី២ សន្និសីទអន្តរជាតិស្តីពី «ការសម្រួលការធ្វើដំណើរនៃប្រទេសអាស៊ានបូក៣» ដែលព្រឹត្តិការណ៍ទាំងនេះនឹងរៀបចំអំឡុងខែតុលា និងវិច្ឆិកា មុនដំណាច់ឆ្នាំ២០១៩នេះ៕
 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.