ក្រសួងទេសចរណ៍៖ ឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ រីឯពលរដ្ឋកម្ពុជាចេញទៅក្រៅប្រទេសមានជាង ១ម៉ឺននាក់

(ភ្នំពេញ)៖ នៅអំឡុងពេលឆមាសទី១ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ១០២,៥៦០ នាក់ ថយចុះ ៩១.៣% ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។
របាយការណ៍បានបញ្ជាក់ថា រយៈពេល៦ខែ ឬក្នុងឆមាសទី១ ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១០២,៥៦០ នាក់ ថយចុះ ៩១.៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ក្នុងនោះភ្ញៀវអន្តរជាតិដែលមកតាមផ្លូវអាកាស ៤៦,២៤៩ នាក់ ថយចុះ ៩៣.២% មកតាមផ្លូវគោក ៥៦,៣០៩ នាក់ ថយចុះ ៨៧.៤% និងមកតាមផ្លូវទឹកមានតែ ២ នាក់ប៉ុណ្ណោះ។
ទីផ្សារទេសចរណ៍សំខាន់ៗទាំង ១០ រួមមាន៖
១. ទេសចរថៃ ៥២,២៩០ នាក់ ថយចុះ ៦៧.៥%
២. ទេសចរចិន ២៩,៧៥១ នាក់ ថយចុះ ៨៩.២%
៣. ទេសចរវៀតណាម ៦,៩៥៦ នាក់ ថយចុះ ៩៦.១%
៤. ទេសចរឥណ្ឌូណេស៊ី ៣,៤១៥ នាក់ ថយចុះ ៧៤.៣%
៥. ទេសចរកូរ៉េខាងត្បូង ១,៨៣៣ នាក់ ថយចុះ ៩៦.៥%
៦. ទេសចរសហរដ្ឋអាមេរិក ១,៥៩០ នាក់ ថយចុះ ៩៧%
៧. ទេសចរចិនមកពីកោះតៃវ៉ាន់ ១,៥០៤ នាក់ ថយចុះ ៩២.៨%
៨. ទេសចរម៉ាឡេស៊ី ៨៨៣ នាក់ ថយចុះ ៩៦.៥%
៩. ទេសចរជប៉ុន ៧៩០ នាក់ ថយចុះ ៩៨%
១០. ទេសចរបារាំង ៦៤៨ នាក់ ថយចុះ ៩៨.៥%។
ដោយឡែក ភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំ២០២១ គឺមានចំនួនសរុប ១,៩៨២,៦៤១ នាក់ ថយចុះ ៣៧.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុប ១៤១,៩៨៨ នាក់។
ចំណែកឯភ្ញៀវទេសចរកម្ពុជាដែលបានចេញទៅក្រៅប្រទេស នៅឆមាសទី១ ឆ្នាំ២០២១ នេះដែរ គឺមានចំនួនសរុប ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០៕

 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.