ទេសចរជាង ៣៣ម៉ឺននាក់ដើរកម្សាន្តខេត្តសៀមរាបកំឡុងបុណ្យឆ្លងឆ្នាំសកល
ភ្ញៀវទេសចរសរុប ៣៣៧,៧៦៩នាក់ បានដើរកម្សាន្តនៅខេត្តសៀមរាប នាកំឡុងពេលបុណ្យ ឆ្លងឆ្នាំសកល ឆ្នាំ២០២៣។
របាយការណ៍ក្រសួងទេសចរណ៍បានបញ្ជាក់ថា ទេសចរដើរកម្សាន្តទូទាំងប្រទេសមានចំនួន សរុប ជាង២លាននាក់ ក្នុងនោះច្រើនជាងគេគឺនៅរាជធានីភ្នំពេញ មានចំនួនជាង ៤៥ម៉ឺននាក់ បន្ទាប់មកខេត្តព្រះសីហនុ មានចំនួន ៣៣៨,៥៥២នាក់។ ខេត្តសៀមរាបឈរនៅលេខរៀងទីបី មានចំនួនទេសចរ ៣៣៧,៧៦៩នាក់។ ខេត្តកំពត ៣៣០,៦៥៩នាក់ បាត់ដំបង ជាង១៥ម៉ឺននាក់ កែប ជាង៨៨ពាន់នាក់ ត្បូងឃ្មុំ ជាង៨៤ពាន់នាក់ និងកំពង់ចាមជាង ៧៦ពាន់នាក់៕