រាជរដ្ឋាភិបាល សម្រេចតែងតាំងសមាសភាពគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន, ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាអនុប្រធានអចិន្រ្តៃយ៍, ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន ក្រៅពីនេះគឺមានឯកឧត្ដមថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈអភិបាលរាជធានី-ខេត្ត ជាសមាជិក។
សេចក្តីសម្រេចរាជរដ្ឋាភិបាលនេះ គឺអនុលោមតាមខ្លឹមសារអនុក្រឹត្យលេខ ១២៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
ការបង្កើតគណៈកម្មាធិការនេះ គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបង្កើតក្នុងឆ្នាំ២០១៧ នូវក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ជាប្រធាន ហើយដែលក្រុមការងារអន្តរក្រសួងក្រោមការដឹកនាំរបស់ឯកឧត្តម ថោង ខុន បានសម្រេចការងារជាច្រើន ដូចជាការអនុម័តដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) ការរៀបចំវេទិកាជាតិអេកូទេសចរណ៍ចំនួន២លើក ការកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកាប្រចាំឆ្នាំជា «ទិវាជាតិអេកូទេសចរណ៍» រួមជាមួយការដោះស្រាយបញ្ញាជាក់ស្តែងជាច្រើនទៀតរបស់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស។
តាមរយៈយន្តការគណៈកម្មាធិការជាតិនេះ បញ្ហាប្រឈមនានារបស់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នឹងត្រូវជំរុញដោះស្រាយឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពបន្ថែមទៀត៕
ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល៖

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.