នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ក្រសួងទេសចរណ៍បានបើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោល

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ក្រសួងទេសចរណ៍បានបើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោល «ភោជនីយដ្ឋានស្អាត៖ ភោជនីយដ្ឋានគ្មានសំរាមជាក្រដាសក្រោមតុ» ដល់មន្ត្រីជំនាញមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង ២៥ ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចណ៍។ វគ្គបណ្តុះបណ្តាលនេះផ្តោតលេី៖

១- នីតិវិធីចុះឈ្មោះចូលរួមចលនាប្រឡងប្រណាំង "ភោជនីយដ្ឋានស្អាត៖ភោជនីយដ្ឋានស្អាត ភោជនីយដ្ឋានគ្មាន សំរាមជាក្រដាស"

- ចំពោះម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន អាចចុះឈ្មោះនៅក្រសួងទេសចរណ៍ (នាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ) ឬតាមរយៈមន្ទីរទេសចរណ៍ រាជធានី ខេត្ត ឬតាមរយៈប្រព័ន្ធ Online: http//cleanrest.cambodiaeconusiness.org/account_rest/creat ។ ក្រោយពីទទួលបានការចុះឈ្មោះចូលរួម ម្ចាស់អាជីវកម្មនឹងទទួលបានត្រាចំនួន ២ គឺ ត្រាគ្មានសំរាមក្រោមតុ និងត្រាបង្គន់អនាម័យស្អាត។

- ចំពោះសាធារណជន ប្រជាពលរដ្ឋ អាចចុះឈ្មោះនៅក្រសួងទេសចរណ៍ (នាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ) ឬតាមរយៈមន្ទីរទេសចរណ៍ រាជធានី ខេត្ត ឬតាមរយៈប្រព័ន្ធ Online: http//cleanrest.cambodiaeconusiness.org/creat_account/creat ។ ក្រោយពីបានចុះឈ្មោះស្នើសុំ លោកអ្នកនឹង ទទួលបានកូនសៀវ Green Passport ។ ចំពោះនីតិធីប្រឡងប្រណាំង ក្រសួង ឬមន្ទីរទេសចរណ៍នឹងធ្វើការណែនាំបន្ត ។


២- ការវាយតម្លៃចំណាត់ថ្នាក់ ចំណាត់ថ្នាក់ "ភោជនីយដ្ឋានស្អាត៖ ភោជនីយដ្ឋានគ្មានសំរាមជាក្រដាសក្រោមតុ» ដែលរួមមាន ២ សូចនាករគោល មាន ៥សូចនាករលំអិត និង១៣ លក្ខណៈវិនិច្ឆ័យ៖ 
- សូចនាករគោលស្តីពីការគ្រប់គ្រងសំរាមនៅ តាមតុអាហារ៖ក្នុងគោលបំណងឱ្យម្ចាស់អាជីវកម្មកមានការរៀចំធុងដាក់សំរាមនៅគ្រប់អាហារ និងមានចាត់បុគ្គលិកប្រមូលសំរាមដែលភ្ញៀវបោះចោលខុសធុងសំរាម និងមានការណែនាំរំលឹកដល់ភ្ញៀវអំពីផលប៉ះពាល់នៃការចោលសំរាម ដោយការប្រើប្រាស់សម្ភារៈសម្រាប់ជូតជំនួសក្រដាស ។ -សូចនាករគោលស្តីអំពីបង្គន់សាធារណស្អាត៖ក្នុងគោលបំណងឱ្យមានការសម្អាតបន្ទប់ទឹកជាប្រចាំពេលដែលមានភ្ញៀវប្រើប្រាស់ច្រើន និងមានបែងចែកបន្ទប់ទឹក បុរស និងស្ត្រី និងមិនមានក្លិនអាក្រក់ ។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.