ក្រសួងទេសចរណ៍ នឹងធ្វើពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រទទួលទេសចរណ៍វ៉ាក់សាំង និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង នៅថ្ងៃ២៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍នឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការនូវការដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង» និង «វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣» នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ក្នុងនោះក៏មានការរៀបចំសន្និសីទសារព័ត៌មានជាមួយក្រុមអ្នកសារព័ត៌មានផងដែរ។
ការរៀបចំពិធីប្រកាសផ្សព្វផ្សាយខាងលើនេះ នឹងត្រូវធ្វើឡើងចំនួន២ពេលផ្សេងគ្នា រួមមាន៖
* នៅវេលាម៉ោង៨៖៣០នាទីព្រឹក ក្រសួងទេសចរណ៍នឹងធ្វើពិធីប្រកាសផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង» ជាមុន។
* នៅវេលាម៉ោង២៖៣០នាទីរសៀល ក្រសួងទេសចរណ៍នឹងធ្វើពិធីប្រកាសផ្សព្វផ្សាយ «វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣» តាមក្រោយ។
ពិធីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ និងវិធានការគោលនយោបាយទាំងនេះដែរ ក៏នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ហើយក៏មានការចូលរួមពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធនិងផ្នែកឯកជនផងដែរ៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖