ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងជាប្រធាននៃអនុក្រុមការងារជំរុញ និងលើកកម្ពស់ទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ
នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងជាប្រធាននៃអនុក្រុមការងារជំរុញ និងលើកកម្ពស់ទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ បានដឹកនាំកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ ZOOM ស្តីពី “ការត្រៀមរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍ក្នុងស្រុក៩ខែដើមឆ្នាំ និងទិសដៅអនុវត្តការងារបន្ត” ដើម្បីធ្វើការពិនិត្យ និងកែសម្រួលលើខ្លឹមសារនៃសេចក្តីព្រាង "របាយការណ៍បូកសរុបលទ្ធផលការងារទេសចរណ៍ក្នុងស្រុកក្នុងរយៈពេល៩ ខែដើមឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្ត" ដោយមានពិភាក្សានិងចែករំលែកអំពីបញ្ហាប្រឈមដែលកើតមានឡើងនៅក្នុងដំណើរការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងវិធានការសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍និង រមណីយដ្ឋានទេសចរណ៍ នៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ក៏ដូចជាបញ្ហាប្រឈមនានា និងការលើកជាសំណូមពរដោះស្រាយទាក់ទងនឹងការរៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុករបស់ការីទេសចរណ៍ក្នុងស្រុក។
ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធាន បានណែនាំ និងចង្អុរបង្ហាញលើកិច្ចការងារដែលអង្គភាពជំនាញពាក់ព័ន្ធត្រូវរៀបចំបន្ថែមដើម្បីត្រៀមចូលរួមកិច្ចប្រជុំ“បូកសរុបលទ្ធផលការងារទេសចរណ៍ក្នុងស្រុក៩ខែដើមឆ្នាំ និងទិសដៅអនុវត្តការងារបន្ត”។