នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំប្រតិភូក្រសួង ចុះទស្សនកិច្ច
នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូក្រសួង ចុះទស្សនកិច្ច និងសួរសុខទុក្ខសមាជិកសហគមន៍ធ្វើកុលាលភាជន៍ និងសិប្បកម្មស្មូនក្អម ឆ្នាំង សថិតនៅភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សហគមន៍នេះមានសមាជិកសរុបចំនួន១៥០ គ្រួសារ ហើយសិប្បកម្មជាប្រពៃណីស្មូនក្អម ឆ្នាំងរបស់សហគមន៍នេះ គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ខេត្តកំពង់ឆ្នាំង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងទាក់ទាញទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តកំពង់ឆ្នាំងកាន់តែច្រើនថែមទៀត។