នៅរមណីយដ្ឋានតារាសាគរ មុនមួយថ្ងៃនៃព្រឹត្តិការប្រណាំងកង់ពិភពលោក
នៅរមណីយដ្ឋានតារាសាគរ មុនមួយថ្ងៃនៃព្រឹត្តិការប្រណាំងកង់ពិភពលោក
(កោះកុង)៖ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ត្រូវបានរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា សហការជាមួយសហព័ន្ធប្រណាំងកង់ពិភពលោក (UCI) និងសហព័ន្ធកីឡាទោចក្រយានកម្ពុជា។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ត្រូវបានបែងចែកជា៣ដំណាក់កាល ក្នុងនោះរួមមាន ទី១៖ ប្រណាំងថ្ងៃទី០៤ ចេញពីតារាសាគរឆ្ពោះទៅទីរួមខេត្តកោះកុង ចម្ងាយប្រមាណ ១៥៣.៥គីឡូម៉ែត្រ, ទី២៖ ប្រណាំងថ្ងៃទី០៥ ចេញពីរង្វង់មូលសាយភូថងឆ្ពោះទៅភ្នំបូកគោ ចម្ងាយប្រមាណ ១៧២.៨គីឡូម៉ែត្រ ដោយឆ្លងកាត់ស្រុកព្រៃនប់ និងទី៣៖ ប្រណាំងថ្ងៃទី០៦ ចេញពីជើងភ្នំបូកគោកឆ្ពោះទៅខេត្តកែបចម្ងាយ១៤៧.៨គីឡូម៉ែត្រ។