សៀមរាប ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ - នាពេលរសៀលឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនធ្វើដំណើរទស្សនកិច្ច និងចុះជួបសំណេះសំណាលជាមួយសមាគមកាណូតដឹកទេសចរចុងឃ្នៀស និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគខ្នាតតូច មធ្យម និងធំនានា ធ្វើយ៉ាងណា បង្កើនការចូលរួមពីប្រជាជនមូលដ្ឋាន ផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ ផ្តល់ប្រយោជន៍ជាអតិបរមាដល់មូលដ្ឋាន គោរពតាមគោលការណ៍ចីរភាព និងការទទួលខុសត្រូវ ស្របតាមទស្សនទាន “ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស” និងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។
------------
Siem Reap, October 6, 2023 - In the afternoon, His Excellency Sok Soken, Minister of Tourism, led a delegation from the Ministry of Tourism and the private sector to visit and meet with members of the Chong Kneas Tourist Boat Association and the Bakong Phum Khnom tourism community.
On that occasion, His Excellency encouraged small, medium, and large businesses to increase the participation of local people, empower people and communities, maximize and share the benefits with the local community, and adhere to the principles of sustainability and responsibility. These principles are in line with the concept of "conservation serves development, development serves conservation" and the principle of equitable distribution of benefits.