នាព្រឹកថ្ងៃសុក្រ ៥ រោច ខែបុស្ស ឆ្នាំចរ សំរិទ្ធសក្ក័ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃសុក្រទី ២៥ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ណេប សាមុត
នាព្រឹកថ្ងៃសុក្រ ៥ រោច ខែបុស្ស ឆ្នាំចរ សំរិទ្ធសក្ក័ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃសុក្រទី ២៥ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ណេប សាមុត អគ្គលេខាធិការនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីចលនាប្រ ឡង ប្រណាំងបង្គន់សាធារណះកម្ពុជាលេីកទី១ អមជាមួយការត្រៀមរៀបចំទិវាជាតិទីក្រុងស្អាត លើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ "ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ" ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវ ជាអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត អភិបាលក្រុង-ខណ្ឌ និងប្រធាន-អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ ។ សូមបញ្ជាក់ថា ទិវាជាតិទីក្រុងស្អាតលេីកទី៧ គ្រោងនឹងរៀបចំនៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ អគ្គលេខាធិការដ្ឋាន គជវទ ក៏មានការប្រគល់ sticker ភ្ជាប់ QR Code ដល់បេក្ខភាពបង្គន់សាធារណះ ដែលបានជាប់ក្នងវគ្គជំរុះ មកពី ១៦ រាជធានី-ខេត្ត ដែល អនុញ្ញាតអោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋ អាយវាយតំលៃពីភាពពេញចិត្តបាន។