បេក្ខជនចំនួន ៣៩ រូបក្នុងចំណោមអ្នកដាក់ពាក្យសរុបចំនួន ៦០រូប ត្រូវបានជ្រើសរើសចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
អបអរសាទរបេក្ខជនចំនួន ៣៩ រូបក្នុងចំណោមអ្នកដាក់ពាក្យសរុបចំនួន ៦០រូប ត្រូវបានជ្រើសរើសចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី០៧ ដល់១២ ខែមិថុនា ឆ្នាំ២០២១ ក្នុងគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា)។ នេះតាមការបញ្ជាក់របស់ក្រុមការងារកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ប្រចាំខេត្តរតនៈគិរី ក្នុងកិច្ចប្រជុំបច្ចេកទេសរបស់លេខាធិការដ្ឋាន គ.គ.ហ. នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីត្រៀមកម្មវិធីបើកវគ្គបណ្តុះបណ្តាល ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា។