ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចុះត្រួតពិនិត្យទីតាំង និងការអនុវត្តតួនាទីភារកិច្ចរបស់សមត្ថកិច្ចពាក់ព័ន្ធក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប
សៀមរាប ៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំក្រុមការងារចុះមកត្រួតពិនិត្យទីតាំង និងការអនុវត្តតួនាទីភារកិច្ចរបស់សមត្ថកិច្ចពាក់ព័ន្ធក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការផ្តល់ទិដ្ឋាការពេលមកដល់ឡើងវិញ (Visa on arrival) និងលុបចោលលក្ខខណ្ឌតម្រូវការត្រួតពិនិត្យលិខិតបញ្ជាក់លទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ (PCR) និងការធ្វើតេស្តរហ័សមុនពេលមកដល់កម្ពុជា ៕