ប្រជុំលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍទេសចរណ៍នៃខេត្តសៀមរាប
ប្រជុំលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍទេសចរណ៍នៃខេត្តសៀមរាប
(ភ្នំពេញ)៖ នារសៀលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប(២០២០-២០៣៥) បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពរបស់ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន ព្រមទាំងមានការចូលរួមពីសមាជិកមកពីក្រសួងស្ថាប័នពាក់ពន្ធ ដើម្បីពិភាក្សាផ្តល់យោបល់លើលទ្ធផលការងារដែលបានអនុវត្តហើយ និងទិសដៅការងារបន្តទៀត។ បន្ទាប់ពីការរាយការណ៍របស់ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយករង និងជាអនុប្រធានលេខាធិការដ្ឋាន និងរបស់លោកស្រីប៊ុន កញ្ញារា សមាជិកលេខាធិការដ្ឋាន ពីស្ថានភាព និងការប្រឈម ក៏ដូចជាកាលានុវត្តភាពក្នុងការអភិវឌ្ឍទេសចរណ៍នៅក្នុងខេត្តសៀមរាប ក្រុមលេខាធិការដ្ឋានបានពិភាក្សាយ៉ាងផុសផុល និងបានសម្រេចដាក់ចេញទិសដៅអនុវត្តចំពោះមុខ ដេីម្បីដាក់ឆ្លងប្រជុំគណៈកម្មការអន្តរក្រសួងនាពេលខាងមុខ។