ប្រតិភូអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ.) ដឹកនាំដោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន
ប្រតិភូអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ.) ដឹកនាំដោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន
កំពត: កាលពីថ្ងៃទី២៣ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ.) ដឹកនាំដោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គលេខាធិការរង គ.ជ.វ.ទ. បានចុះពិនិត្យផ្ទៀងផ្ទាត់និងធ្វេីការវាយតម្លៃបេក្ខភាពក្រុងកំពត នៃខេត្តកំពត ក្នុងក្របខណ្ឌនៃចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ដោយមានការចូលរួមពី ឯកឧត្តម នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្ត លោកអភិបាលរងក្រុង និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលខេត្តកំពត។ បន្ទប់ពីកិច្ចប្រជុំពិភាក្សាវាយតម្លៃ និងការពិនិត្យសំណុំឯកសារភ្ជាប់ ក្រុមការងារបានចុះពិនិត្យទីតាំងសំខាន់ៗជាក់ស្ដែង ។