ប្រមុខដឹកនាំកំពូលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានអនុម័តលើផែនការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឡាវ និងវៀតណាមក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ឆ្នាំ២០២០-២០២៥ និងចក្ខុវិស័យឆ្នាំ ២០៣០
ប្រមុខដឹកនាំកំពូលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានអនុម័តលើផែនការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឡាវ និងវៀតណាមក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ឆ្នាំ២០២០-២០២៥ និងចក្ខុវិស័យឆ្នាំ ២០៣០ (Tourism Development Plan for CLV Development Triangle Area 2020-2025, vision for 2030) នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នាកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម (CLV DTA) លើកទី១១ តាមរយៈប្រព័ន្ធវីដេអូខន់ហ្វរេន។
ផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់អភិវឌ្ឍន៍ត្រីកោណ (CLV DTA) គឺជាឯកសារយុទ្ធសាស្ត្រតំបន់ដែលភ្ជាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៃខេត្តចំនួន១៣ ក្នុងប្រទេសកម្ពុជា (ខេត្តចំនួន ៤: ក្រចេះ ស្ទឹងត្រែង រតនគិរី:គីរី និងមណ្ឌលគីរី) ឡាវ (ខេត្តចំនួន ៤) និងវៀតណាមខេត្ត(ចំនួន ៥) ក្នុងចក្ខុវិស័យ ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍន៍ត្រីកោណ ជាតំបន់សមាហរណកម្មក្នុងការអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវ លើកកម្ពស់គុណភាពសេវាកម្មក្នុងអេកូទេសចរណ៍ កសិទេសចរណ៍ សហគមន៍ទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងបេតិកភ័ណ្ឌ ដែលចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។