ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទាក់ទងនឹងទេសចរណ៍ម្ហូបអាហារ

ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទាក់ទងនឹងទេសចរណ៍ម្ហូបអាហារ

ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទាក់ទងនឹងទេសចរណ៍ម្ហូបអាហារ ថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ មានខ្លឹមសារដូចខាងក្រោម៖

* អង្គការទេសចរណ៍ពិភពលោកបានរៀបចំសន្និសីទស្តីពី ទេសចរណ៍ម្ហូបអាហារ នេះ បានចំនួន ០៥លើក រួចមកហើយ ចាប់តាំងពីឆ្នាំ២០១៥ ហើយព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំគំនិត និងការចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗ អំពីតួនាទីដ៏សំខាន់នៃវិស័យទេសចរណ៍ម្ហូបអាហារ ក្នុងការចូលរួមសម្រេចការអភិវឌ្ឍប្រកបដោយចីរភាព។

* ប្រទេសជាសមាជិកអាស៊ាន ក៏បានផ្តួចផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការលើទេសចរណ៍ម្ហូបអាហារនេះ ដោយកំពុងរៀបចំដាក់ចុះឲ្យមាន ផែនការមេអភិវឌ្ឍទេសចរណ៍ម្ហូបអាហារអាស៊ាន (ASEAN Gastronomy Tourism Master Plan)។

* វិស័យទេសចរណ៍ និងម្ហូបអាហារ មានទំនាក់ទំនងជាសារវ័ន្ត យ៉ាងតិចលើវិសាលភាពចំនួន ២គឺ៖ ម្ហូបអាហារជាផលិតផលទេសចរណ៍ ឬសេវាកម្មទេសចរណ៍ (Gastronomy Tourism Product) និងម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍ (Market Segment)។ ក្នុងសមាសភាពជាសេវាកម្មទេសចរណ៍ ម្ហូបអាហារចូលរួមដល់ការបង្កើតភាពចងចាំដល់ទេសចរ អំពីគោលដៅដែលបានទស្សនា។

* ម្ហូបអាហារជាទូតនាំសារអំពី វប្បធម៌ អត្តសញ្ញាណ ការរស់នៅក្នុងតំបន់ ទៅទេសចរជាតិ និងអន្តរជាតិ។ ការកែច្នៃ ចងក្រងខ្លឹមសារ បកស្រាយបង្ហាញអំពីម្ហូបអាហារ ដែលជាសម្បត្តិវប្បធម៌ បេតិកភណ្ឌទាំងនេះ នឹងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះផងដែរ តាមរយៈការមកដល់នៃទេសចរជាតិ និងអន្តរជាតិ។

* តាមការសិក្សារបស់ UNWTO ទេសចរវប្បធម៌ រួមមានអាហារដែរនោះ មាន ៤០% នៃទេសចរសរុប មានន័យថា អាហារជាកត្តានៃការសម្រេចចិត្តជ្រើសរើសគោលដៅទស្សនា។

* យោងតាមការស្រាវជ្រាវរបស់សមាគមការធ្វើដំណើរម្ហូបអាហារពិភពលោក (World Gastronomy Travel Association) ទេសចរចំណាយជាមធ្យម ២៥% លើចំណីអាហារ ប្រែប្រួលពី ១៥% ទៅ ៣៥% អាស្រ័យតាមគោលដៅនីមួយៗ។

* ទេសចរណ៍ម្ហូបអាហារ មិនត្រឹមតែចូលរួមទាក់ទាញទេសចរជាតិ អន្តរជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងលើកតម្កើងប្រពៃណី បេតិកភណ្ឌជាតិប៉ុណ្ណោះទេ ថែមទាំងចូលរួមបង្កើតការងារបន្ថែម ជំរុញសហគ្រិនភាព ការបង្កើតថ្មី និងភាពច្នៃប្រឌិត ផងដែរ។

* វិជ្ជាជីវៈផ្នែកម្ហូបអាហារ ទាមទារទាំងឆន្ទៈ ចំណេះដឹង ជំនាញ ឥរិយាបថខ្ពស់ សិល្បៈ និងគំនិតច្នៃប្រឌិត ដែលមិនអាចខ្វះបាន។ ការអភិវឌ្ឍវិស័យទេសចរណ៍ម្ហូបអាហារ ពិតជានាំមកនូវការរីកចម្រើនផ្នែកអាជីពក្នុងវិស័យទេសចរណ៍ ជាពិសេសចូលរួមទប់ស្កាត់ចំណាកស្រុក និងបង្កើនស្មារតីស្រលាញ់ជាតិមាតុភូមិ។

សូមទាញយកឯកសារសុន្ទរកថាបើករបស់ឯកឧត្តម ថោង ខន តាមរយៈ Link ដូចខាងក្រោម៖

http://bit.ly/2HhNyYW

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.