បវរកញ្ញា​មកពី​ជុំវិញ​ពិភពលោក​សន្យា​ជួយ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​នៅ​កម្ពុជា​ទៅកាន់​ពិភពលោក​

(​ភ្នំពេញ​)៖ ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក្រុម​បវរកញ្ញា​ភពផែនដី ឆ្នាំ​២០១៩ (Miss planet International 2019) មក​ពី​ជុំវិញ​ពិភពលោក បាន​បង្ហាញ​នូវ​ការពេញចិត្ត​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ពិសេស​គឺ​នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ហើយ​បាន​សន្យាថា​នឹង​ជួយ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​ផ្សព្វ ផ្សាយ​ពី​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ពិភពលោក​។ កិច្ច​សំណេះសំណាល​ខាងលើ​នេះ​ធ្វើឡើង​នៅ​ទី​ស្ដី​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៩ ប្រកប​ដោយ​ភាពស្និទ្ធស្នាល និង​ស្នាមញញឹម​ដ៏​រួសរាយ​។​

​គោលបំណង​នៃ​ជ្រើសរើស​កម្ពុជា ជាទី​តាំង​រៀបចំ​ការប្រកួត​បវរ​កញ្ញា​ភពផែនដី ឆ្នាំ​២០១៩​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិស័យ​ទេសចរណ៍​ដ៏​សម្បូរបែប វប្បធម៌ អរិយធម៌ ប្រពៃណី​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​។​

​ក្រុម​បវរកញ្ញា​ទាំងអស់​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប តំបន់​ប្រាសាទសំបូរព្រៃគុក នៅ​ខេត្ត​កំពង់ធំ និង​បាន​ឃើញ​ពី​ការរស់នៅ ប្រពៃណី វប្បធម៌​របស់​ប្រជាជន​ខ្មែរ​ផងដែរ​។ ពួកគេ​បាន​ស្ងើចសរសើរ​យ៉ាង​ក្រៃលែង ចំពោះ​សំណង់​ប្រាសាទ​ដ៏​អច្ឆរិយៈ និង​ស្នាមញញឹម​ដ៏​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​ខ្មែរ​។​

​ពួកគេ​មាន​ភាពកក់ក្ដៅ​ចំពោះ​សុវត្ថិភាព សន្តិសុខ​នៅ​កម្ពុជា ទាំង​នៅ​តាម​ផ្លូវ​សាធារណៈ កន្លែង​ស្នាក់នៅ និង​កន្លែង​ទស្សនកិច្ច​ជាដើម ពិសេស​ពួកគេ​បាន​ឃើញ​ច្បាស់​ពី​សន្តិភាព ស្ថិរភាព​នៅ​ប្រទេស​កម្ពុជា ដែល​ជា​កត្ដា​ចាំបាច់​បំផុត​។​

​ក្រុម​បវរកញ្ញា​បាន​បន្តថា ពួកគេ​ពិតជា​ពេញចិត្ត​ចំពោះ​អ្វី​ដែល​កំពុង​មាន​ក្នុង​ប្រទេស​ដ៏​សុខសាន្ត​មួយ​នេះ ហើយ​បាន​សន្យា​ចំពោះ​មុខ​លោក​រដ្ឋមន្ត្រី ថោង ខុន ថា​ពួកគេ​នឹង​ជួយ​ផ្សព្វ​ផ្សា​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ទៅ​ពិភពលោក ឱ្យអស់​ពី​លទ្ធភាព ពីព្រោះ​កម្ពុជា​ពិតជា​ស័ក្តិសម​ចំពោះ​ដំណើរ​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​ណាស់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​បវរកញ្ញា​ទាំងអស់ ពិសេស​គណៈកម្មការ​រៀប​ចំ​កម្មវិធី​ប្រកួត​បវរកញ្ញា​ភព​ផែនដី​នេះ​ផងដែរ ដែល​បាន​ជ្រើសរើស​កម្ពុជា​ជា​ប្រទេស​ធ្វើ​ការប្រកួតប្រជែង​នេះ ព្រោះ​វា​ជា​ការរួមចំណែក​យ៉ាង​ខ្លាំង​ចំពោះ​ការ ផ្សព្វ ផ្សាយ​អំពី​កម្ពុជា​ប្រាប់​ពី​ពិភពលោក ពិសេស​គឺ​តំបន់​ទេសចរណ៍​ដ៏​សម្បូរបែប​។​

​តាមរយៈ​ក្រុម​បវរកញ្ញា​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទាំងឡាយ សូម​អញ្ជើញ​មក​ទស្សនា​កម្សា ន្ត​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​កុះករ «​កម្ពុជា​មាន​សន្តិភាព សន្តិសុខ​ល្អប្រសើរ មាន​កន្លែង​ទេសចរណ៍​ជាច្រើន កំពុង​ត្រៀម​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​»​។​

​សូមជម្រាបថា ការប្រកួត​បវរកញ្ញា​ភពផែនដី ឆ្នាំ​២០១៩​នេះ ត្រូវបាន​បញ្ចប់​ហើយ ដែល​ជ័យលាភី​លេខ​១ បាន​ទៅ​លើ​បវរកញ្ញា​មកពី​អាហ្វ្រិក​ខាងត្បូង លេខ​២​បាន​ទៅ​លើ​ថៃ លេខ​៣​បាន​ទៅ​លើ​ម៉ាឡេស៊ី លេខ​៤​បាន​ទៅ​លើ​ប៉ា​រ៉ា​ហ្គាយ លេខ​៥​បាន​ទៅ​លើ​ហ្វីលីពីន និង​លេខ​៦​បាន​ទៅ​លើ​បវរកញ្ញា​មក​សហព័ន្ធរុស្ស៊ី ពិសេស​កម្ពុជា​ក៏​ទទួលបាន​ចំណាត់​ថ្នាក់​មាន​សម្លៀកបំពាក់​ប្រពៃណី​ស្អាត​ជាង​គេ​ផង​ដែរ​។​

​ក្នុងពេល​ស្នាក់នៅ និង​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប ក្រុម​បវរកញ្ញា​ភពផែនដី ឆ្នាំ​២០១៩​បានធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ដាំ​ដើមឈើ និង​ដើរ​ទស្សនកិច្ច​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​រមណីយដ្ឋាន​អង្គរ​ផងដែរ​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.