បេសកកម្មផលិតវីដេអូផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ខ្នងផ្សារ និងតំបន់ជុំវិញក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
(កំពង់ស្ពឺ)៖ បេសកកម្មផលិតវីដេអូផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ខ្នងផ្សារ និងតំបន់ជុំវិញក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីក្រុមការងារទាំង៣របស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ និងអង្គភាពពត៌មាន Freshnews បានចំណាយពេល៦ថ្ងៃ៥យប់ ចាប់ពីថ្ងៃទី០៨-១៤ ខែមិថុនា ឆ្នាំ២០២១ ស្នាក់នៅ និងធ្វើដំណើរនៅលើភ្នំ និងតំបន់ជាច្រើននៅទីនោះ ដែលមានចូលជា ខ្នងក្រពើ ទឹកធ្លាក់អូរខ្មែរក្រហម ទឹកធា្លក់ខ្នងវិហារ និងខ្នងផ្សារជាដើម ដោយមានការសម្របសម្រួលយ៉ាងល្អពីសំណាក់បងប្អូនសហគមន៍ទេសចរណ៍តាំងបំពង់។