ពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រក្នុងវិស័យទេសចរណ៍ស្តីពី " ភាពជាអ្នកដឹកនាំ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី "

ពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រក្នុងវិស័យទេសចរណ៍ស្តីពី " ភាពជាអ្នកដឹកនាំ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី "

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC ) ក្រសួងទេសចរណ៍បានបើកសិក្ខាសាលាពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រក្នុងវិស័យទេសចរណ៍ស្តីពី " ភាពជាអ្នកដឹកនាំ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី " ក្រោមអធិបតីភាពលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។

សិក្ខាសិលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីបំប៉នសមត្ថភាពជនបង្គោលយេនឌ័រនៅតាមមន្ទីរទេសចរណ៍ រាជធានី-ខេត្ត និងផ្នែកឯកជនឲ្យយល់ច្បាស់ពីសិល្ប៍វិធីក្នុងការនិយាយជាសាធារណៈ ភាពជាអ្នកដឹកនាំ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី និងគោលនយោបាយយេនឌ័រក្នុងវិស័យទេសចរណ៍។

ថ្លែងក្នុងពិធីនោះលោកជំទាវ ហ៊ុន ដានី បានលើកឡើងថា “ការអប់រំបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ មានគោលដៅជំរុញការបង្កើនភាពអង់អាចដល់ស្រី្ត” ។ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី សំដៅដល់ការកសាងសមត្ថភាពធនធានមនុស្ស ជាពិសេសស្ត្រីដើម្បីចូលរួមប្រកួតប្រជែងប្រកបដោយនវានុវត្តន៍នៅក្នុងទីផ្សារការងារក៏ដូចជាបង្កើនសមត្ថភាពរបស់ពួកគេឲ្យចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ការបត់បែន និងឆ្លាតវៃ ដើម្បីក្លាយទៅជាសហគ្រិន និងបុគ្គលិកដ៏ជោគជ័យ អាចឈានទៅពង្រឹងស្ថានភាពសេដ្ឋកិច្ចផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិ។

គោលដៅនៃការបង្កើនភាពអង់អាចដល់ស្ត្រីគឺដើម្បី៖
១. កាត់បន្ថយភាពរងគ្រោះរបស់ស្ត្រី
២. រក្សាកំណើនសេដ្ឋកិច្ច
៣. ពង្រឹងតួនាទីក្នុងភាពជាដៃគូរបស់បុរសក្នុងសង្គមដែលមិនអាចខ្វះបាន៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.