ពិធីបិទវគ្គមគ្គុទ្ទេសក៏ទេសចរណ៍ថ្នាក់សហគមន៍ នៅសហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
ពិធីបិទវគ្គមគ្គុទ្ទេសក៏ទេសចរណ៍ថ្នាក់សហគមន៍ នៅសហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍សហការជាមួយមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលមគ្គទ្ទេសក៍ទេសចរណ៍ថ្នាក់សហគមន៍លើកទី២ សម្រាប់សហគមន៍ទេសចរណ៍បន្ទាយឆ្មារ នៅក្នុងបរិវេណប្រាសាទបន្ទាយឆ្មារ ក្រោមអធិបតីភាពឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ រស់ សុផានី អភិបាលរងខេត្តបន្ទាយជ័យ ដោយមានសិក្ខាកាមមកពីសមាជិក សមាជិកាសហគមន៍ទេសចរណ៍បន្ទាយឆ្មារ អាជ្ញាធរមូលដ្ឋាន យុវជនស.ស.យ.ក និងអ្នកពាក់ព័ន្ធនៅជុំវិញប្រាសាទបន្ទាយឆ្មារ សរុបចំនួន ៥២នាក់ និងបានចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមគ្រប់ៗគ្នា។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ និងបានបិទបញ្ចប់ប្រកបដោយជោគជ័យនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ។