ពិធីបិទវគ្គមគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍ទេសចរណ៍អន្លង់វែងលើកទី៣ ខេត្តឧត្តរមានជ័យ
ពិធីបិទវគ្គមគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍ទេសចរណ៍អន្លង់វែងលើកទី៣ ខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ)៖ បន្ទាប់ពីបញ្ចប់ពិធីបិទវគ្គមគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍ទេសចរណ៍បន្ទាយឆ្មារនាពេលព្រឹក ក្រុមការងារនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍតំបន់ប្រវត្តិសាស្រ្តអន្លង់វែង សហការជាមួយមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ រដ្ឋបាលស្រុកអន្លង់វែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា បានបន្តរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលទេសចរណ៍សហគមន៍ទេសចរណ៍អន្លង់វែងលើកទី៣ នារសៀលថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ កញ្ញា ណាក កមល អភិបាលរងស្រុកអន្លង់វែង និងលោកស្រី ធិននី មុនីរស្មី ដែលមានសិក្ខាកាមចូលរួមចំនួន ២៦ នាក់។