ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣
(ខេត្តសៀមរាប) ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣នេះ នឹងរៀបចំធ្វើឡើងតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាបចាប់ពីស្ពានថ្មអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានអាងក្រពេីដោយមានរៀបចំនូវកម្មវិធីកម្សាន្តដូចជាការប្រកួតទូកបុរស នារី អុំទូកខ្នាតតូច ជិះទូកលេងកម្សាន្ត ផ្សារទឹក ការប្រគុំតន្ត្រី ប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិ អកអំបុក បណ្តែតប្រទីប ការតាំងពិរពណ៌ និងកម្មវិធីជាច្រេីនទៀតសម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់បានទស្សនាកម្សាន្តសប្បាយ និងបានស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខែ្មរយើង ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៣។
Photographer: Roma Lim
#ក្រសួងទេសចរណ៍ #មន្ទីទេសចរណ៍ខេត្តសៀមរាប #ខេត្តសៀមរាប #ក្រុងសៀមរាម #Siemreapinfluer
#waterfestival #cambodia #culture #travel #lake #boat #boatracing #asia #southeastasia #បុណ្យអុំទូក