ក្រោមក្របខណ្ឌនៃកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌលកម្ពុជា ៤.០ ក្រសួងទេសចរណ៍ រៀបចំវគ្គសិក្សាក្នុង «កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលសម្រាប់វិស័យទេសចរណ៍»
ក្រសួងទេសចរណ៍ រៀបចំវគ្គសិក្សាក្នុង «កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលសម្រាប់វិស័យទេសចរណ៍» បានចាប់ផ្តើមនារសៀលថ្ងៃនេះ លើមុខវិជ្ជា "ការគ្រប់គ្រងទិន្នន័យ និងឧបករណ៍" (Data Management and Tools) តាមប្រព័ន្ធ Zoom។ សិក្ខាកាមចូលរួមមានសមាសភាពចម្រុះ រួមមាន មន្ត្រីរាជការ បុគ្គលិកឯកជន និងម្ចាស់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍។ នេះគឺជាវគ្គបណ្តុះបណ្តាលដំបូងនៅក្នុងខែកក្កដានេះ ហើយនឹងមានវគ្គជាបន្តបន្ទាប់ទៀតនៅក្នុងខែខាងមុខ។
សូមអរគុណចំពោះការគាំទ្រ និងការចូលរួម។