យៈពេល ០២ថ្ងៃ (ថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០) ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរមកទស្សនាកម្សាន្តចំនួន ៣,៣១៩នាក់
ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ត និងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ ក្រុមការងារបានចុះធ្វើការអប់រំ ណែនាំដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្ត រួមមានសេវាស្នាក់នៅ ផ្ទះសំណាក់ សណ្ឋាគារ និងរីសត និងភោជនីយដ្ឋានអាហារដ្ឋាន និងជាពិសេសតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ដែលមានភ្ញៀវទៅលេងកម្សាន្តច្រើន ក្នុងនោះ ៖
- ណែនាំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល
-តាមរមណីយដ្ឋានទេសចរណ៍ដាក់ស្លាកអប់រំពីអនាម័យសុវត្ថិភាពទេសចរណ៍
-ការរៀបចំអាហារប្រកបដោយអនាម័យ និងឆ្អិនល្អ។
តាមការអង្កេតឃើញថា ភ្ញៀវទេសចរភាគច្រើនបានយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពរបស់ខ្លួន៕