រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៏
ដោយទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងទទួលបានការចូលរួមគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯក ជននិងដើម្បីលេីកទឹកចិត្ត និងបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាស ឫប្រតិបត្តិករ ឫសហគមន៍ ឫបុគ្គលដែលមានស្នាដៃល្អក្នុងការចូលរួមទ្រទ្រង់ការប្រឡងប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ "ក្រសួងទេសចរណ៏ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតសូមដាក់ចេញនូវចលនាប្រឡងប្រណាំង "រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរ កិច្ចបៃតងក្នុងវិស័យទេសចរណ៍ " លើកទី៣ ដោយបេីឱកាសឲ្យគ្រប់សហគ្រាស ឫបុគ្គលដែលប្រកបអាជីវកម្មនៅក្នុងវិស័យទេ ស ចរណ៍ និងវិស័យគាំទ្រពាក់ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជាចូលរួមដោយសេរី ។
រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៏លេីកទី៣ គ្រោងនឹងប្រគល់ជូន ក្នុងឱកាសទិវាជាតិទីក្រុងស្អាតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រា ជា ណា ចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ។
សូម ប្រតិបត្តិករទេសចរទាំងអស់ចូលរួមជាបេក្ខភាពប្រឡងប្រណាំងឲ្យបានកុះករ។ ពត៌មានលំអិត មានក្នុងសេចក្តីជូនដំណឹងខាង ក្រោម