រាជរដ្ឋាភិបាលសម្រេចកែសម្រួលលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ។
ការកែសម្រួលនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួល ដល់អ្នកដំណើរបរទេស ដែលបានមកដល់ ឬគ្រោងធ្វើដំណើរមក កាន់ប្រទេសកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា អនុវត្តន៍នូវយន្តការធានា (Sponsorship Mechanism) ដើម្បីជួយសម្រួលអ្នកធ្វើដំណើរបរទេស ដែលជាវិនិយោគិន- ធុរជន, បុគ្គលិកក្រុមហ៊ុន, អ្នកជំនាញការ, កម្មករជំនាញ, អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមានការធានា ឬ មានការអញ្ជើញតែមិនមានការធានា ឬ អ្នកធ្វើដំណើរបរទេសទូទៅ៕
ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលទាំងស្រុង៖