រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ក្នុងគោលបំណងជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងជំរុញការវិនិយោគលើវិស័យទេសចរណ៍ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។
អនុក្រឹត្យនេះ មានគោលដៅកំណត់វិធាន និងយន្តការក្នុងការបង្កើត និងគ្រប់គ្រងតំបន់ទេសចរណ៍ពិសិដ្ឋ។
តំបន់ទេសចរណ៍ពិសិដ្ឋ ត្រូវបានអនុញ្ញាតឱ្យបង្កើតឡើងនៅលើទឹកដីនៃកម្ពុជា នៅតាមតំបន់សក្តានុពលទេសចរណ៍សមស្រប ប្រកបដោយយុទ្ធសាស្ត្រ ស្របតាមច្បាប់ជាធរមាន និងការសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជាដោយអនុក្រឹត្យ៕
ខាងក្រោមនេះ ជាអនុក្រឹត្យស្ដីពីការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ៖