រដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន ដឹកនាំគណៈប្រតិភូ សួរសុខទុក្ខលោកតា ប៊ូ ថង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត
រដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន ដឹកនាំគណៈប្រតិភូ សួរសុខទុក្ខលោកតា ប៊ូ ថង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត
(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញសួរសុខទុក្ខលោកតា ប៊ូ ថង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនេះ ឯកឧត្តម ថោង ខុន បានសម្តែងនូវការនឹករលឹក និងថ្លែងអំណរគុណចំពោះលោកព្រឹទ្ធាចារ្យ ប៊ូ ថង ជារៀមច្បង និងជាឥស្សរជនមួយរូបដែលមួយជីវិតរបស់លោកបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដោយពុំខ្លាចនឿយហត់។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជូនពរលោកតា ប៊ូ ថង សូមឱ្យមានសុខភាពល្អ ឆាប់ជាពីជំងឺរោគាព្យាធិទាំងឡាយទាំងពួង និងមានជន្មាយុយឺនយូរ ព្រមទាំងជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។
លោកតា ប៊ូ ថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម ថោង ខុន និងគណៈប្រតិភូ ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកសួរសុខទុក្ខរូបលោកដល់មន្ទីរពេទ្យ ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្ត សណ្តានចិត្ត និងការគោរពស្រឡាញ់គ្នាទៅវិញទៅមក៕