រមណីយដ្ឋានកែច្នៃមួយកន្លែងកំពុងពេញនិយមសម្រាប់ទេសចរជាតិ និងអន្តរជាតិ
(បាត់ដំបង)៖ ឡូរីបាត់ដំបង ឬក៏គេច្រើនហៅថា ឡូរី ជើងភ្នំបាណន់ មានទីតាំងស្ថិតនៅ ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង និងមានចម្ងាយប្រហែល 20km ពីរង្វង់មូលលោកតាដំបងក្រញ៉ូងទីរួមខេត្ត។
ឡូរីបាត់ដំបង ស្ថិតនៅក្នុងប្រភេទ៖ ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ។ រីឯចំណុចសំខាន់ៗដែលភ្ញៀវទេសចរត្រូវទស្សនាមានដូចជា៖ ទេសភាពជួរព្រៃភ្នំបាណន់, ភោជនីយដ្ឋាន, Camping, ដើរលេងថ្មើរជើង, ជិះរទេះភ្លើង, សួនផ្កាចម្រុះ, កន្លែងក្មេងលេង, អង្គុយមើលត្រី និងកន្លែងផ្សេងៗជាច្រើនទៀត។
សូមទស្សនារូបភាពខាងក្រោម៖