រមណីយដ្ឋានខេត្តពោធិសាត់ចំនួន ០៨កន្លែង ដែលកំពុងទាក់ទាញភ្ញៀវទេសចរខ្លាំងក្នុងឱកាសថ្ងៃឈប់សងជំនួសបុណ្យចូលឆ្នាំថ្មី
(ពោធិសាត់)៖ នាថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ២០២០ ភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តពោធិ៍សាត់មានចំនួន ១៣,២១៥នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ១៣នាក់ ។ រមណីយដ្ឋានដែលមានសក្តានុពលដូចជា ៖
១-រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានភ្ញៀវ ៣,៣១២នាក់ ក្នុងនោះភ្ញៀវបរទេស ០៧នាក់
២- រមណីយដ្ឋានថ្មដាតូច មានភ្ញៀវ ១,៩៨៥នាក់
៣-ឃុំថ្មដា មានភ្ញៀវ ១,៩៥0នាក់
៤- រមណីយដ្ឋានភ្នំនាគស មានភ្ញៀវ ១,៧៦៨នាក់
៥-បូជនីយដ្ឋានប្រវត្តិសាស្ត្រឧកញ៉ាឃ្លាំងមឿង មានភ្ញៀវ១,៦២៩នាក់
៦-អូរសោម មានភ្ញៀវ ៩៤៩ នាក់
៧-បុរីវប្បធម៌កោះសំពៅមាស មានភ្ញៀវ ៧២៧នាក់
៨-រមណីយដ្ឋានល្បាក់កំរោញ មានភ្ញៀវ ៤៥៩ នាក់
ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបានចុះណែនាំគ្រប់រមណីយដ្ឋាន និងមូលដ្ឋានអាជីវកម្មទាំងអស់ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនពីវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ដូចជា ពាក់ម៉ាស់ ឬប្រើក្រម៉ា
ប្រើជែល ឬអាល់កុលលាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពសង្គម។