រមណីយដ្ឋានខេត្តពោធិសាត់ត្រៀមរួចរាល់ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរនាថ្ងៃឈប់សម្រាករយៈពេលវែង
(ពោធិសាត់)៖ នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២០ ភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តពោធិ៍សាត់មានចំនួន ៣០៦៥នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ០៦នាក់ (ជនជាតិបារាំង ០៥ នាក់ និងគុយបា ០១នាក់) ក្នុងនោះមានរមណីយដ្ឋានជាច្រើនដែលភ្ញៀវបានទៅទស្សនា៖
-រមណីយដ្ឋានច្រកល្អៀង ៨៥១ នាក់
-បុរីវប្បធម៌កោះសំពៅមាស ១៨៩ នាក់
-ឃ្លាំងមឿង ៤៨៣ នាក់
-អូរសោម ១៣៩ នាក់
- ថ្មដាតូច ៦៦១ នាក់
- ភ្នំនាគស ៧៤២ នាក់
ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបានចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រតិបត្តិករ អាជីវករ ពីវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ។