រយៈពេល ០២ថ្ងៃ (ថ្ងៃទី១៧-១៨ ខែសីហា) ខេត្តកោះកុងទទួលភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ១១,១២៩នាក់ ក្នុងនោះ មានជនបរទេស១២៩នាក់
លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងបាននិយាយនៅថ្ងៃទី១៩ សីហានេះថា ការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ក្រោមកិច្ចតាមដានការពាររបស់កម្លាំងប្រដាប់អាវុធ និងមន្រ្តីជំនាញប្រចាំនៅតាមគោលដៅទេសចរណ៍ និងរមណីយដ្ឋាននានា។
ការទប់ស្កាត់ជំងឺកូវីដ មានស្តង់របស់ក្រុមគ្រូពេទ្យសង្រ្គោះបឋម សម្រាប់វាស់កម្តៅ បាញ់អាល់កុលលាងដៃជូនភ្ញៀវទេសចរ និងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវ។
លោកប្រធានមន្ទីរក៏សុំការអធ្យាស្រ័យចំពោះកន្លែងស្នាក់នៅ ដែលមិនអាចបំពេញតាមតម្រូវការចង់បានគ្រប់គ្រាន់ពេញលេញ៕