រាជរដ្ឋាភិបាល យល់ព្រមឱ្យក្រសួងទេសចរណ៍ ជ្រេីសរេីសបេក្ខភាពឆ្នើមថ្មីចំនួន៦
រាជរដ្ឋាភិបាល យល់ព្រមឱ្យក្រសួងទេសចរណ៍ ជ្រេីសរេីសបេក្ខភាពឆ្នើមថ្មីចំនួន៦ ដេីម្បីធ្វេីជាបេក្ខជនចលនាប្រឡងប្រណាំងទី ក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ព្រមឱ្យក្រសួងទេសចរណ៍ ជ្រេីសរេីសបេក្ខភាពឆ្នើមថ្មីចំនួន៦ ដេីម្បីធ្វេីជាបេក្ខ ជនចលនាប្រឡងប្រណាំង ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ (ដោយយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨)។
នៅក្នុងលិខិតនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ថា រាជរដ្ឋាភិបាលបានយល់ ព្រមជាគោលការណ៍ឱ្យធ្វើការជ្រើសរើសបេក្ខភាពឆ្នើមថ្មីចំនួន៦ ដែលជាជ័យលាភីទីក្រុងស្អាតថ្នាក់ជាតិទទួលបានពិន្ធុខ្ពស់ ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ (សុពលភាព ២០១៨ -២០២១) ជាបេក្ខជនក្នុងចលនាប្រឡងប្រណាំង ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ដើម្បីរៀបចំការវាយតម្លៃចាប់ពីដើមឆ្នាំ២០១៩ នេះតទៅ ដែលរួមមាន៖
១- ក្រុងកំពត ខេត្តកំពត
២- ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៣- ក្រុងកំពង់ចាម ខេត្តកំពង់ចាម
៤- ក្រុងពោធិសាត់ ខេត្តពោធិសាត់
៥- ក្រុងតាខ្មៅ ខេត្តកណ្តាល
៦- ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។