លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនស្ត្រីនៅសហគមន៍ទេសចរណ៍កំពង់ភ្លុក
លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនស្ត្រីនៅសហគមន៍ទេសចរណ៍កំពង់ភ្លុក
(សៀមរាប) ៖ ឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីស្ត្រីសហគមន៍ក្នុងវិស័យទេសចរណ៍ លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនស្ត្រីនៅសហគមន៍ទេសចរណ៍កំពង់ភ្លុក ដើម្បីលើកទឹកចិត្តពួកគាត់ និងផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងស្ត្រីជាថ្នាក់ដឹកនាំ និងស្ត្រីជាប្រជាសហគមន៍។ ជាងនេះទៅទៀតបានពាំនាំនូវសេចក្តីនឹករលឹក ការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងអំណោយមួយចំនួនជូនដល់បងប្អូនផងដែរ ។
ជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះ បានផ្តល់ផ្លែផ្កាយ៉ាងច្រើនជាប្រយោជន៍ដល់ការវិភាគលើគោលនយោបាយ និងផែនការយុទ្ធសាស្ត្រលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យទាំងពីរ (កិច្ចការនារី និងទេសចរណ៍)សំដៅប្រែក្លាយបញ្ហាប្រឈមឲ្យទៅជាដំណោះស្រាយ និងពង្រឹងតួនាទីស្ត្រីឲ្យកាន់ប្រសើរឡើងដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ កាត់បន្ថយភាពក្រីក្រ។
គួរបញ្ជាក់ថា វិស័យទេសចរណ៍បានបង្កើតឱកាសការងារយ៉ាងច្រើនដល់ស្ត្រី។ បើតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោកបានបង្ហាញថា អ្នកផ្តល់សេវាជាស្ត្រី អ្នកគ្រប់គ្រងអាជីវកម្មជាស្ត្រី នៅក្នុងវិស័យនេះមានច្រើនជាងបុរសបើធៀបនឹងវិស័យដទៃនៃចង្កោមសេដ្ឋកិច្ច ក្នុងអត្រាពី៦០-៧០% តាមបរិបទនៃប្រទេស និងតំបន់។
ដោយឡែកនៅកម្ពុជាយើង ស្ត្រីដែលជាកម្លាំងពលកម្មក្នុងវិស័យនេះមានប្រមាណ៦០% ពង្រាយនៅគ្រប់សេវាកម្ម
ក្នុងសកម្មភាពទេសចរណ៍ ។
ក្នុងន័យនេះស្រ្តីបានរួមចំណែកដ៏មានសក្តានុពលក្នុងការផ្តល់សេវាប្រកបដោយគុណភាព សម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើង៕