លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានដឹកនាំមន្រ្តីចុះពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដល់ម្ចាស់រមណីយដ្ឋានសួនបឹងក្រចាប់
(ត្បូងឃ្មុំ)៖ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានដឹកនាំមន្រ្តីចុះពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ដល់ម្ចាស់រមណីយដ្ឋានសួនបឹងក្រចាប់ដែលមានទីតាំងនៅភូមិបឹងប្រស់ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។ ក្នុងនោះដែរលោកប្រធានមន្ទីទេសចរណ៍បានធ្វើការផ្សព្វផ្សាយបន្ថែមផងដែរនូវការហាមជួញដូរគ្រឿងញៀន និងការហាមជក់បារី និងសំណូមពរដល់ម្ចាស់រមណីយដ្ឋានត្រូវចេះរក្សារអនាម័យ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសអនុវត្តន៍អោយបានល្អនូវវិធានសុវត្ថិភាពរបស់រាជរដ្ឋាផិបាលគឺ ៣កុំ ៣ការពារ។