វគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងទេសចរណ៍ផ្សងព្រេងជូនសហគមន៍ទេសចរណ៍

(កំពង់ស្ពឺ)៖កាលពីថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍ផលិតផលនៃក្រសួងទេសចរណ៍ បានសហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ រៀបចំវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងទេសចរណ៍ផ្សងព្រេងជូនសហគមន៍ទេសចរណ៍តាំងបំពង់ ស្ថិតនៅ ជើងភ្នំខ្នងផ្សារ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅដល់សមាជិកសហគមន៍ដែលជាអ្នកនាំភ្ញៀវទេសចរឡើងភ្នំប្រមាណ​ ៤០ នាក់ ដែលពិធីបើកប្រារព្វឡើងក្រោមអធិបតីភាព ឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងការអនុវត្តស្តង់ដាទេសចរណ៍ផ្សងព្រេង បន្ទាប់ពីតំបន់បានក្លាយជាគោលដៅទេសចរណ៍ផ្សងព្រេងដ៏ពេញនិយមនារយៈពេលចុងក្រោយនេះ ជាពិសេសបន្ទាប់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានជម្រុញឲ្យមានការលេចឡើងនូវទម្រង់ទេសចរ​ណ៍ថ្មីៗ ជាពិសេសទេសចរណ៍ផ្សងព្រេងនេះតែម្តង សំដៅធានាសុវត្ថិភាព និងទំនុកចិត្តភ្ញៀវទេសចរ ក្នុងការទៅកម្សាន្តនៅលើខ្នងភ្នំ។

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាឡដោយជោគជ័យ ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្តល់កិត្តិយសចែកវិញ្ញាបនបត្រជូនសិក្ខាកាមដែលបានចូលរួម និងមានមតិសំណេះសំណាលផ្តាំផ្ញើដល់សមាជិកសហគមន៍ទាំងអស់ឲ្យយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្ត រួមចំណែកធ្វើឲ្យតំបន់ខ្នងផ្សារ ជាគោលដៅទេសចរណ៍ផ្សងព្រេងស្របតាមស្តង់ដាក្រសួងទេសចរណ៍ បន្តទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន បង្កើតការងារ បង្កើនចំណូលជូនបងប្អូនប្រជាសហគមន៍ និងរួមចំណែកដល់ការអភិវឌ្ឍនៅមូលដ្ឋាន។

គួរបញ្ជាក់ថា ភ្នំខ្នងផ្សារ ជាតំបន់តំបន់ទេសចរណ៍ផ្សងព្រេងដ៏មានសក្តានុពល កប់ក្នុងព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងស្ថិតនៅទីតាំងប្រសព្វមុំបី រវាងខេត្តបី គឺកោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.