ក្រសួងទេសចរណ៍ និងក្រុមការងាររាជរដ្ឋាភិបាល-ឯកជនដេីម្បីស្តារ និងលេីកស្ទួយវិស័យទេសចរណ៏កម្ពុជា ចេញវីដេអូណែនាំអំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការត្រៀមខ្លួនរបស់សេវាកម្មទេសចរណ៍ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF2022)
(ភ្នំពេញ)៖ ដើម្បីត្រៀមអបអរសាទរវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF2022) ដែលគ្រោងនឹងរៀបចំពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតងមួយរបស់កម្ពុជា និងដើម្បីក្រើនរំលឹកអំពីស្មារតីប្រុងប្រយ័ត្នរបស់អាជីវកម្មទេសចរណ៍ ក្រសួងទេសចរណ៍ និងក្រុមការងាររាជរដ្ឋាភិបាល-ឯកជនដេីម្បីស្តារ និងលេីកស្ទួយវិស័យទេសចរណ៏កម្ពុជា បានចេញវីដេអូណែនាំអំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការត្រៀមខ្លួនរបស់សេវាកម្មទេសចរណ៍ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF2022) ក្នុងគោលបំណងឱ្យម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំទីតាំងរបស់ខ្លួនឱ្យបានសមស្របនឹងគន្លងប្រក្រតីភាពថ្មី ដើម្បីផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពកក់ក្ដៅ និងមិនបារម្ភពីការឆ្លងមេរោគកូវីដ១៩។
#ATF2022, #Tourism, #Tourism_Safety