សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីអំពី " ស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍" "ស្តង់ដាបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍" និង"ស្តង់ដាបង្គន់សាធារណៈកម្ពុជា"
(សៀមរាប)៖ កាលពីថ្ងៃអង្គារ ៧រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីអំពី "ស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ស្តង់ដាបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ និងស្តង់ដាបង្គន់សាធារណៈកម្ពុជា" ក្រោមអធិបតីភាព លោក ច្រឡឹង សុមេធា អគ្គនាយករង គ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក្រសួងទេសចរណ៍ និង លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបតំណាង ឯកឧត្តមអភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងមន្ទីរទេសចរណ៍ទាំង១២ខេត្ត រួមទាំងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សណ្ឋាគារ ភោជនីយដ្ឋាន សហគមន៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍យ៉ាងច្រើនកុះករ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ "ស្តង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៤" "ស្តង់ដាបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍លើកទី២" និង "ស្តង់ដាបង្គន់សាធារណៈកម្ពុជាលើកទី២" ដល់ប្រតិបត្តិករទេសចរណ៍ និងជម្រុញអោយមានការចុះឈ្មោះតាមប្រព័ន្ធ Online អោយបានច្រើន ដើម្បីឈានទៅទទួលរង្វាន់នាពេលខាងមុខ។
គួរបញ្ជាក់ថា ៖
-ស្ដង់ដាធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍មាន៧ប្រភេទរង្វាន់
-ស្តង់ដាបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ផ្តោតលើ ០៥គោលការណ៍ណែនាំ
-ស្តង់ដាបង្គន់សាធារណៈកម្ពុជា ផ្តោតលើ ០៧សូចនាករ។
#ក្រសួងទេសចរណ៍
#Ministry_Of_Tourism
#នាយកដ្ឋានសេវាគាំពារទីក្រុងស្អាតនិងជំរុញការប្រលងប្រណាំង
#កម្ពុជាស្អាត
#Cambodia_Clean_Up
#ខេត្តសៀមរាប