សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតអញ្ជើញសម្ពោធពិព័រណ៍សមិទ្ធផលនានាក្នុងពិធីបុណ្យទន្លេ
(កំពង់ឆ្នាំង)៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធពិព័រណ៍កសិទេសចរណ៍ ផលិតផលខ្មែរ ផលិតផលបរទេស និងមហោស្រពម្ហូបអាហារ និងភេសជ្ជៈដែលមានស្តង់សរុបចំនួន ៣៩៥ស្តង់ ក្នុងនោះរួមមាន ស្តង់ VIP (ស្តង់របស់ក្រសួង ស្ថាប័នរដ្ឋ រដ្ឋបាលខេត្ត សុស្ថានទូត សហគមន៍ សមាគម សិប្បកម្ម និងផ្នែកឯកជន) ចំនួន ៥២ស្តង់ ស្តង់ផលិតផលក្នុងស្រុកចំនួន ២៤៣ស្តង់ និងស្តង់អាជីវករបរទេសនិងម្ហូបអាហារចំនួន ១០០ស្តង់។
នៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានអញ្ជើញទស្សនាស្តង់ពិព័រណ៍មួយចំនួនប្រកប ដោ យបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។